ភរិយារបស់ប្រធានាធិបតីបារាំង ធ្វើទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងបានកោតសរសើរក្រុមគ្រូពេទ្យចំពោះការខិតខំព្យាបាល និងសង្គ្រោះជីវិតកុមារនៅកម្ពុជា


លោកជំទាវ Brigitte Macron ភរិយារបស់លោកប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញមកធ្វើទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ នៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសដ៏ពិសេសនោះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងនាមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអញ្ជើញចូលរួមទទួលស្វាគមន៍លោកស្រី Brigitte Macron ផងដែរ។

ភរិយារបស់លោកប្រធានាធិបតីបារាំង បានកោតសរសើរក្រុមគ្រូពេទ្យចំពោះការខិតខំព្យាបាល និងសង្គ្រោះជីវិតកុមារនៅកម្ពុជា៕