ឯកឧត្តមប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវ Brigitte Macron នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានអញ្ជើញចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងជួសជុលកែលម្អប្រាសាទមេបុណ្យខាងលិច។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីទៅកាន់ខេត្តសៀមរាប គឺដើម្បីចូលរួមជាអធិបតីជាមួយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។















