ក្នុងឱកាសព្រឹត្តិការណ៍ហ្វ្រង់កូតិច ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៦នេះ បាន ជួបពិភាក្សាទ្វេភាគី ជាមួយលោក Christopher Anderson ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា។
នៅក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកឯកអគ្គរដ្ឋទូត និងបានពិភាក្សាអំពីវឌ្ឍនភាព នៃ កិច្ចសហប្រតិបត្តិការ ឌីជីថល រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ ឯកឧត្តម ជា វ៉ាន់ដេត និង លោកឯកអគ្គរដ្ឋទូត បានចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រួមស្ដីពីភាពជា ដៃគូ ឱកាសបញ្ញាសិប្បនិម្មិត ដែលជាការពង្រឹង កិច្ចសហប្រតិបត្តិការ ឌីជីថល កម្ពុជា-អាម៉េរិក និងបង្ហាញ អំពីបំណងរបស់កម្ពុជា ក្នុងការពង្រឹង កិច្ចសហការជាមួយគ្រប់ដៃគូ ប្រកបដោយ បរិយាបន្ន៕





