សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក គ្រីស្តូហ្វឺ អែនឌើសុន (Christopher Anderson) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា ឯកឧត្តម គ្រីស្តូហ្វឺ អែនឌើសុន ទើបនឹងមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញការងារជាឯកអគ្គរដ្ឋទូតនាពេលថ្មីនេះ បន្ទាប់ពីឯកអគ្គរដ្ឋទូតចាស់ចប់អាណត្តិ ហើយស្ថានទូតដំណើរការដោយអត់ឯកអគ្គរដ្ឋទូតជាងពីរឆ្នាំ៕