ប្រសាសន៍គន្លឹះឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច៖ «ទន្ទឹមនឹងការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ដែលមានលក្ខណៈច្បាស់លាស់ ក៏ត្រូវគិតគូរលើការពង្រឹងធនធានមនុស្សនិងសមត្ថភាពរបស់ស្ថាប័ន ដើម្បីឈានទៅការដឹកនាំវិស័យអធិការកិច្ចឱ្យបានពេញលេញ»។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៅទីស្តីការក្រសួង។ អង្គប្រជុំបានពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់និងធាតុចូល ព្រមទាំងទស្សនទានគន្លឹះសំខាន់ៗបន្ថែមទៀតទាំងក្នុងទិដ្ឋភាពបច្ចេកទេស ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំដៅធានាឱ្យប្រព័ន្ធត្រួតពិនិត្យមានភាពរលូន និងពេញលេញ។
ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦












