ព្រឹកថ្ងៃពុធ ០៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយព្រះសង្ឃ អភិបាលរង មន្ត្រីរាជការខណ្ឌសង្កាត់ភូមិ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រក្រ ចំនួន ២០គ្រួសារ ក្នុងសង្កាត់សាក់សំពៅ។
អំណោយដែលបានចែកជូន ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់០៧មុខផ្សេងទៀត រួមនឹងថវិកា ៣ម៉ឺនរៀល។