ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងស្នប់ចំនួន២ក្នុងខេត្តត្បូងឃ្មុំ


នាថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ គ.ស ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណ:កម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-សភាទួរគី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងស្នប់ចំនួន២ ដែលឧបត្ថម្ភដោយអង្គការសន្ទនាមេគង្គ (MDI) ជូនប្រជាពលរដ្ឋនៅភូមិតាប៉ាវបំពេញទេស និងភូមិឈូកសណ្តល់ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។