សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់រូបសំណាក ព្រះបរមរូប ព្រះវិស្ណុ ដែលមានទីតាំងនៅក្នុងវត្តតេជោសម្មាទិដ្ឋិ ហៅវត្តឳសុច ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ៩អិនជី ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៦។
ក្នុងពិធីនោះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ, ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តកណ្តាល និងលោកជំទាវ អ៊ូ ធីតាពៅ,
លោកជំទាវ ហ៊ុន ស៊ីណាត, ឧកញ៉ា ស្រី ចាន់ថន និងឧកញ៉ា គឺវ៉ាន់ គូម៉ារីឌី, ឧកញ៉ា ស្រី សុធា និងលោកជំទាវ ហ៊ុយ សារីឯកឧត្តម លោកជំទាវ
ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការបម្រើការជុំវិញ សាលាខេត្តកណ្តាល ព្រមទាំង និងភ្ញៀវជាតិ អន្តរជាតិទាំងអស់យ៉ាងច្រើនកុះករ។
ក្នុងពិធីនោះផងដែរបានប្រារព្ធទៅតាមបែបប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី ទេវតា និងវត្ថុស័ក្តិសិទ្ធិថែរក្សាទីតាំង មុនពេលចាប់ផ្តើមព្រះរូបបដិមារ និងសូមឱ្យដំណើរការប្រព្រឹត្តទៅដោយរលូនតាមការរំពឹងទុក។
រូបសំណាក ព្រះបរមរូបព្រះវិស្ណុ គឺត្រូវបានកសាងឡើងអំពីស្ពាន់ ដែលមានកម្ពស់ ១៥ម៉ែត្រ ក្រោមកិច្ចសហការរវាងកម្ពុជា-ឥណ្ឌា ដែលមានភាគីកម្ពុជាមាន ក្រោមការដឹកនាំរបស់ ឧកញ៉ា ស្រី ចាន់ថន ប្រធានកិត្តិយស នៃអង្គការកសាងបដិមា ព្រះវិស្ណុ កម្ពុជា-ឥណ្ឌា។ ការកសាងនេះក្នុងគោលបំណង ធ្វើជាទីសក្ការៈគោរពបូជា ការការពារ លើកកម្ពស់សេចក្តីថ្លៃថ្នូរផ្នែកសាសនា ក៏ដូចជាការអភិរក្សអត្តសញ្ញាណ និងបេតិកភណ្ឌវប្បធម៌ខ្មែរ៕
























