ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ប្រកាសផ្សព្វផ្សាយដាក់អោយអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន


ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានប្រកាសផ្សព្វផ្សាយដាក់អោយអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន។
គោលសំខាន់ៗដែលខ្ញុំបានប្រកាសមាន
១-បង្កើតគិលានដ្ឋានតាមសហគ្រាសគ្រឹះស្ថាន ១០០%នៅឆ្នាំ២០១៨
២-ពង្រឹងគុណភាព សេវាតាមគោលការណែនាំ
៣-ទប់ស្កាត់ករណីដួលសន្លប់ រោងចក្រ ត្រូវមានក្រុមត្រួតពិនិត្យសុវត្ថភាព មុនពេលធ្វើការនិង
ត្រូវពិនយ័ក្នុងករណីមិនអនុវត្ត អធិការកិច្ចការងារត្រូវចាត់វិធានការនិងទទួលខុសត្រូវចំពោះក្រសួង
៤-ជម្រុញការរៀបចំបទដ្ឋានសុវត្ថភាពការងារផ្នែកសំណង់ និងការប្រើប្រាស់សារធាតុ អាបេស្តុហ្វដោយសុវត្ថភាព
៥-សិក្សារៀបចំច្បាប់ស្ដីពីអនាមយ័និងសុត្ថភាពការងារ។
អរគុណដល់ក្រុមការងារនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលបានសហការរៀបចំគោលការណែនាំដ៏សំខាន់នេះ ។