អភិបាលរងខេត្តកោះកុងអញ្ជើញ បើកការដ្ឋាន ជួសជុលនិងដាក់លូជ្រុង ចំនួន ០២ ខ្សែ


ថ្ងៃព្រហស្បតិ៍ ៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុងអញ្ជើញ បើកការដ្ឋាន ជួសជុលនិងដាក់លូជ្រុង ចំនួន ០២ ខ្សែ ដែលមួយខ្សែស្ថិតនៅខាងត្បូងផ្សារដងទង់ និងមួយខ្សែទៀតស្ថិតនៅខាងកើតផ្សារដងទង់ ការជួសជុល និងដាក់លូជ្រុងនេះ ព្រមទាំងមានជំនួយបច្ចេកទេស ពីមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តកោះកុង។