យុទ្ធនាការស្តីពី “ការអនុវត្តរឹតបន្តឹងការពាក់មួកសុវត្ថិភាព” នៅខេត្តសៀមរាប និងកំពង់ធំ


មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងខេត្តកំពង់ធំ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត នគរបាលចរាចរណ៍ផ្លូវគោក និងអាវុធហត្ថ សាលាខេត្ត សាលាស្រុក បានចែកប័ណ្ណព័ត៌មានផ្សព្វផ្សាយ ស្ទីកឃឺចំណាំងផ្លាត និងខិតប័ណ្ណស្តីពីក្រមសីលធម៌ក្នុងការបើកបរ ជូនបងប្អូនប្រជាពលរដ្ឋ ឆ្លើយសំនួរ-ចំលើយ យករង្វាន់ ដែលទទួលបានលទ្ធផលសរុបដូចខាងក្រោម៖
– មួកសុវត្ថិភាព ចំនួន ១៣៥ មួក
– សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ៥០ក្បាល
– សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ២៥០ក្បាល
– សីលធម៌១០ចំណុច សម្រាប់យល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ១៥០សន្លឹក
– បិទចំណាំងផ្លាត ដល់យានយន្ត ចំនួន ២០០សន្លឹក
-បទបញ្ញាតិសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៥០០សន្លឹក
-ជូនឯកសារ និងសៀវភៅច្បាប់ ដល់មន្ត្រីចរាចរណ៍ស្រុកវ៉ារិន ទុកផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋានបន្ត។