បើកវគ្គពង្រឹងសមត្ថភាព ផ្សព្វផ្សាយដល់មន្ត្រីថ្នាក់ឃុំ-សង្កាត់ស្តីពីផលប៉ះពាល់នៃការធ្វើចំណាក ស្រុក និងអំពើជួញដូរមនុស្ស


កំពង់ឆ្នាំងៈលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៧ខែក្កដា ឆ្នាំ២០១៧ នេះបានរៀបចំបើកវគ្គ ផ្សព្វផ្សាយពង្រឹងសមត្ថភាព ដល់មន្ត្រីថ្នាក់ឃុំ-សង្កាត់ស្តីពីផលប៉ះពាល់នៃការធ្វើចំណាក ស្រុក និងអំពើជួញដូរមនុស្ស នៅសាលាខេត្តកំពង់ឆ្នាំង។ ក្រោមអធិបតីភាព លោក ជំទាវប៉ាល់ យឿនអភិបាលរងខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញ លោក អភិបាលរងស្រុក លោកមេឃុំ និងចៅសង្កាត់ចំនួន១២០នាក់។
មានប្រសាសន៍បេីកវគ្គ លោកជំទាវ ប៉ាល់ យឿន បានថ្លែងថាៈវគ្គផ្សព្វផ្សាយដែលរៀបចំឡើងនាពេលនេះ គឺមានសារៈសំខាន់ សម្រាប់មន្រ្តីអាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់ ក្នុងការតាមដាននូវរាល់ព័ត៌មាននៃស្ថានភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានធ្វើចំណាកស្រុកដែលពុំមានព័ត៌មានច្បាស់លាស់ និង ហេតុផលត្រឹមត្រូវ ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំង ដូចជាការប្រឈមនិងការជួញដូរកម្លាំងពលកម្ម ការជួញដូរមនុស្ស និង អំពើរធ្វើអាជីវកម្មផ្លូវភេទ ។ ដែករណីនេះអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដោយបំផុសការយល់ដឹង ការប្រុងស្មារតី និង ការធ្វើសកម្មភាព ប្រយុទ្ធប្រឆាំង និង អំពើជួញដូរមនុស្សគ្រប់រូបភាព ។

លោកជំទាវបានមានប្រសាសន៍បន្តទៀតថាៈ បច្ចុប្បន្ននេះប្រជាពលរដ្ឋមួយចំនួនបានធ្វើចំណាកស្រុក ទៅរកការធ្វើ នៅគ្រប់ទីកន្លែង ទាំងក្នុង និង ក្រៅប្រទេស ពេលខ្លះទៅចំណាកស្រុកទាំប្រថុយប្រថាន ពុំមានច្បាប់ នាំគ្នាទៅតាមមេខ្យល់ ដែលទាំងនេះ ជាការប្រឈមយ៉ាងខ្លាំង សុវត្ថិភាព
ក្នុងពេលរកការងារធ្វើ ។

លោកជំទាវក៏បានជំរុញអោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាទប់ស្កាត់បញ្ហាចំណាកស្រុកដោយខុសច្បាប់ និង ផ្សព្វផ្សាយនូវព័ត៌មានច្បាស់លាស់ អោយប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីហានិភ័យនៃការធ្វើចំណាកស្រុក ។