មុខ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានសហការជាមួយអាជ្ញាធរដែនដី ចាក់ដីលើកជាទំនប់ទប់ទឹក ០១ ខ្សែ


ដើម្បីថែរក្សាទឹកទុកឲ្យបានកាន់តែច្រើន សម្រាប់បម្រើឲ្យការងារបង្កបង្កើនផល ក៏ដូចជាប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង នារដូវប្រាំងខាងមុខ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានសហការជាមួយអាជ្ញាធរដែនដី ចាក់ដីលើកជាទំនប់ទប់ទឹក ០១ ខ្សែ ប្រវែងប្រមាណ ៤០០ ម៉ែត្រ ស្ថិតក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រ ទំនប់ថ្មី ។ ទំនប់នេះ ក៏នឹងក្លាយទៅជាផ្លូវលំ ០១ ខ្សែ សម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ។