ប្រជាពលរដ្ឋ ១៥៣គ្រួសារដែលត្រូវរើចេញពីប្រឡាយស្ទឹងមានជ័យ ត្រូវក្រុមការងារបានចុះរៀបចំការតម្លើងបង្គន់ចំនួន ២០បង្គន់


បន្ទាប់ពីបានសង់ផ្ទះបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ១៥៣គ្រួសារដែលត្រូវរើចេញពីប្រឡាយស្ទឹងមានជ័យរួចរាល់ ថ្ងៃនេះ ក្រុមការងារបានចុះរៀបចំការតម្លើងបង្គន់ចំនួន ២០បង្គន់ បន្ទប់ងូតទឹកចំនួន ២៧បន្ទប់ តបណ្តាញទឹក និងតភ្លើងអគ្គិសនីតាមផ្ទះ ដើម្បីដាក់អោយប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេលសាងសង់ប្រឡាយបេតុង។