សិក្ខាសាលាអន្តរជាតិ ស្ដីពី “ការតាមដានទៅលើការអភិវឌ្ឍគរុកោសល្យ ដោយប្រើបច្ចេកវិទ្យាព័ត៌មាន”


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារីភ្នំពេញ បានប្រារព្ធសិក្ខាសាលាអន្តរជាតិ ស្ដីពី “ការតាមដានទៅលើការអភិវឌ្ឍគរុកោសល្យ ដោយប្រើបច្ចេកវិទ្យាព័ត៌មាន” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងខាងវិទ្យាស្ថាន Life ប្រទេសស៊ុយអែត រួមជាលោកប្រធាន និងមន្ដ្រីអង្គភាពជំនាញ គណៈប្រតិភូនៃវិទ្យាស្ថាន Life ប្រទេសស៊ុយអែត ជាច្រើនរូបផងដែរ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅដើម្បីពិភាក្សា និងបន្តការតាមដានជាមួយតំណាងសិក្ខាកាមអញ្ជើញមកពីប្រទេសជាច្រើនក្នុងទី្វបអាស៊ី និងដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំនៅកម្ពុជា។