នាវេលាម៉ោង១១ និង៣០នាទី ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស ២០១៧ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញរៀបចំអាហារថ្ងៃត្រង់ជូនគណៈប្រតិភូព្រឹទ្ធសភាសាធារណរដ្ឋឆែក ដឹកនាំដោយ ឯកឧត្តម Ivo Barek អនុប្រធានព្រឹទ្ធសភា សាធារណរដ្ឋឆែក នៅភោជនីដ្ឋានម្លិះ រាជធានីភ្នំពេញ៕