មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានធ្វើការស្តារប្រឡាយរង ចំនួន ០១ ខ្សែ


ដើម្បីសម្រួលដល់ការងារបង្កបង្កើនផលស្រូវជូនបងប្អូនប្រជាកសិករក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានធ្វើការស្តារប្រឡាយរង ចំនួន ០១ ខ្សែ ប្រវែង ២.០០០ ម៉ែត្រ សម្រាប់នាំទឹកពីប្រឡាយមេថ្នល់បត់ ទៅផ្គត់ផ្គង់ឱ្យការដាំដុះនៅតំបន់នោះ ។ មកដល់ពេលនេះ ការងារខាងលើ សម្រេចលទ្ធផលបានប្រមាណ ៧០% ហើយ ។