ឯកឧត្តម សួស គង់ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវចំនួន ០៣គម្រោង ស្ថិតនៅក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប


នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឃន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវចំនួន ០៣គម្រោង ស្ថិតនៅក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។

. គម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ខ្សែ ប្រវែង ៣.១០០ម ទទឹងខ្នងលើ ០៦ម និងសំណង់សិល្បការ ស្ថិតក្នុងស្រុកស្ទឹងសែន និងកំពង់ស្វាយ ខេត្តកំពង់ធំ។

. គម្រោងទី២ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ ទទឹងខ្នងលើ ០៧ម ប្រវែង ៧.៤០០ម និងសំណង់សិល្បការ ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

. គម្រោងទី៣ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ ទទឹងខ្នងលើ ០៧ម ប្រវែង ១៣.០០០ម និងសំណង់សិល្បការ ស្ថិតក្នុងស្រុកវ៉ារិន ខេត្តសៀមរាប៕