មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យប្រព័ន្ធស្រោចស្រព វាលស្តៅ ក្នុងខេត្តកំពង់ចាម


ព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ គ.ស ២០១៧ មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងមន្ត្រីស្ថានទូតជប៉ុន បានចុះពិនិត្យប្រព័ន្ធស្រោចស្រព វាលស្តៅ ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ក្រោយបានបព្ចាប់ការសាងសង់រយៈ ០១ ឆ្នាំ ។

សូមជម្រាបផងដែរថា ក្រោយពេលសាងសង់រួច ប្រព័ន្ធស្រោចស្រព វាលស្តៅ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទឹកស្រោចស្រពដល់ការងារបង្កបង្កើនផលលើផ្ទៃដីស្រូវប្រាំងចំនួន ១២០ ហិកតា និងស្រូវវស្សា ចំនួន ៦១៥ ហិកតា ។