ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ឈិត គឹមយាត អញ្ជើញជូនដំណើរគណៈប្រតិភូព្រឹទ្ធសភាសាធារណរដ្ឋឆែក


នាវេលាម៉ោង១៩​ និង២៥​នាទី​ ថ្ងៃ ១២រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ គ.ស ២០១៧ ឯកឧត្តម ម៉ម​ ប៊ុននាង​ ​ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងឯកឧត្តម​ ឈិត​ ​គឹមយាត​ អនុប្រធានគណ:កម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជូនដំណើរគណៈប្រតិភូព្រឹទ្ធសភាសាធារណរដ្ឋឆែក​ ដឹកនាំដោយ ឯកឧត្តម Ivo Barek អនុប្រធានព្រឹទ្ធសភា​ សាធារណរដ្ឋឆែក​ ​ ធ្វើមាតុភូមិនិវត្តន៍​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕