នៅសល់តែ១៤ថ្ងៃទៀត ប្រាក់ខែជាអប្បបរិមារបស់កូនក្មួយកម្មករនឹងឡើងដល់ $170


នៅសល់តែ១៤ថ្ងៃទៀត ប្រាក់ខែជាអប្បបរិមារបស់កូនក្មួយកម្មករនឹងឡើងដល់ $170 ។ រាជរដ្ឋាភិបាលបានខិតខំធ្វើការច្រើនណាស់ដើម្បីកូនក្មួយបានទទួលប្រាក់ខែថ្មីនេះ។ ជាការពិត ម្ចាស់រោងចក្រមានលទ្ធភាពដោះស្រាយបានតែ $165 ប៉ុណ្ណោះ។ ប៉ុន្តែ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៤០លានដុល្លារក្នុង១ឆ្នាំ (ដែលជាប្រាក់បានមកពីការព្យួរពន្ឋកាត់ទុក និងកម្រៃនៃសេវានាំចេញ) ដើម្បីបន្ថែមជួយកូនដោយក្នុងម្នាក់ៗ ទទួលបាន $5 ទើបប្រាក់ខែកូនក្មួយនៅក្នុងឆ្នាំ២០១៨ គឺទទួលបាន $170។

នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន។ ប្រាក់ខែកូនក្មួយនឹងបន្តឡើងជារៀងរាល់ឆ្នាំ។

ពូសប្បាយចិត្ត និងសូមចូលរួមអបអរសាទរចំពោះប្រាក់ខែថ្មីរបស់កូនក្មួយក្នុងឆ្នាំ ២០១៨ ៕