ឯកឧត្តម យឹម ឆៃលី និងគណៈប្រតិភូ បានបន្តជួបពិភាក្សាការងារជាមួយ ឯកត្តម ជិន ស៊ុន


នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម យឹម ឆៃលី ឧបនាយរដ្ឋមន្ត្រី និងគណៈប្រតិភូ បានបន្តជួបពិភាក្សាការងារជាមួយ ឯកត្តម ជិន ស៊ុន អភិបាល នៃគណៈអភិបាលរង ខេត្ត យូណាន ដោយបានផ្តោតទៅលើចំណុចសំខាន់ៗជាច្រើន ជាពិសេស (១) ការពង្រឹងសហប្រតិបត្តិការលើវិស័យកសិកម្ម ការពង្រឹងពូជ ការបង្កើតកសិដ្ឋាន ការកែឆ្នៃផលិតផលកសិកម្មសម្រាប់ការនាំចេញ តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស (២) ការសហប្រតិបត្តិការលើវិស័យទេសចរវប្បធម៌ ។