សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា


នៅព្រឹកថ្ងៃពុធទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួនបី៖
១-ការពិនិត្យនិងសម្រេចលើបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។
២-ការពិនិត្យនិងសម្រេចលើការជ្រើសតាំងឯកឧត្តមលីឆេងជាសមាជិកគណកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា។
៣-ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងរបៀបវារៈទី២២ទី២៣និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៥។