លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយសារាចរស្តីពីសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ និងប្រកាសស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាព ស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ។ លោកជំទាវ ក៏បានផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ សូមយក ចិត្តទុកដាក់ខ្ពស់ ស្តាប់នូវបទបង្ហាញ និងចូលរួមពិភាក្សាឱ្យបានផុលផុស ដើម្បីមានមូលដ្ឋានសម្រាប់ ការគ្រប់គ្រង និងរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ និងប្រកាសស្តីពីនីតិវិធី នៃការគ្រប់គ្រង បច្ចេកទេស សុវត្ថិភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ឱ្យបានល្អ និងបន្តសហការ ឱ្យបានល្អ ប្រសើរ ជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ឋ។
(ថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧)
លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយសារាចរស្តីពីសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ
