ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអញ្ជើញក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាព្រព័ន្ធ


នាព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ លោកប្រធាន លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាព្រព័ន្ធ ចំនួន ១២៩៩ ក្បាលដី ស្ថិតក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីលោក អភិបាលរងស្រុករលាប្អៀរ ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន ១៧៥ នាក់ (ស្រី ៨៩ នាក់) ។