រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់នៅទីសាធារណៈ


កំពង់ឆ្នាំងៈនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំ ឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីសណ្ដាប់ធ្នាប់នៅទីសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមលោក ហ៊ី ណាត អភិបាលរងខេត្ត លោក ហេង ពិទូ អភិបាលរងខេត្ត លោក អម សុភា នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីជាប្រធានមន្ទីរ និង អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុកជាច្រើននាក់៕