អ្នកចម្រៀងពិការ ប្រាក់ សុផាន់ណា កំពុងបង្ហាញពិភពលោកបានស្គាល់កម្ពុជា តាមរយៈសមត្ថភាពច្រៀង និងកម្លាំងចិត្តតស៊ូនៃជីវិតរបស់ខ្លួន ចូលរួមប្រកួតក្នុងកម្មវិធី Our Better World នៃប្រទេសសីង្ហបុរី ។
ប្រាក់ ផាន់ណា បេក្ខជនកម្ពុជាដែលជាប់ជម្រើសទាំង១០ ត្រូវបោះឆ្នោត ដើម្បីទទួលបានជ័យជម្នះពីកម្មវិធីនេះនៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៧ ខាងមុខ។ កម្មវិធីនេះមានការចូលរួមប្រកួតប្រជែងពីបេក្ខជនមកពីជាង៥០ប្រទេសក្នុងពិភពលោក ដែលបង្ហាញពីជីវិតតស៊ូរបស់់ពួកគេ។ ជាអ្នកនិពន្ធ អ្នកចម្រៀងម្នាក់ដែលបាត់បង់គ្រប់យ៉ាងទាំងកាយសម្បទា និងក្រុមគ្រួសារគ្មានទីពំនាក់ លោក ប្រាក់ សុផាន់ណា បានយកខ្សែជីវិតពិតរបស់ខ្លួនថតជាវីដេអូ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីខាងលើ។