ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញដឹកនាំគណៈប្រតិភូទៅពិនិត្យមើលសកម្មភាពការងាររបស់ក្រុមការងារផ្តល់ភាពស្របច្បាប់ជូនដល់ពលករកម្ពុជា


នៅព្រឹកថ្ងៃព្រហស្សតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៧​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ អញ្ជើញដឹកនាំគណៈប្រតិភូទៅពិនិត្យមើលសកម្មភាពការងាររបស់ក្រុមការងារផ្តល់ភាពស្របច្បាប់ជូនដល់ពលករកម្ពុជា​ និងសួរសុខទុក្ខបងប្អូនពលករដែលមកទទួលសេវាធ្វើឯកសារស្របច្បាប់នៅខេត្តរ៉ាក់យ៉ង​ ប្រទេសថៃ។