ឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ


ឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ និងផ្ដល់ការតម្រង់ទិសសម្រាប់អនុវត្តបន្ត និងដោយមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា នៅថ្ងៃ អង្គារ ២ កើត ខែ បុស្ស ពស ២៥៦១, ត្រូវនឹងថ្ងៃទី ១៩ ខែ ធ្នូ គស ២០១៧ នាទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។