ឯកឧត្តម ម៉ៅ ធនិន បានអនុញ្ញាតឲ្យ លោកវេជ្ជបណ្ឌិត Kim Sanggyeun ប្រធានមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្ដរជាតិ ប្រចាំប្រទេសកម្ពុជាចូលជួបសម្តែងការគួរសម


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្ត បានអនុញ្ញាតឲ្យ លោកវេជ្ជបណ្ឌិត Kim Sanggyeun ប្រធានមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្ដរជាតិ ប្រចាំប្រទេសកម្ពុជា (KOFIH) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដំណើរបេសកកម្ម ចុះជួយគាំទ្រ ថែទាំ និងផ្តល់ការបណ្តុះបណ្តាលសេវាសុខភាព មាតា ទារក និងកុមារ រួមទាំងសុខភាពបន្ដពូជ ឲ្យកាន់តែប្រសើរឡើង ក្នុងទឹកដីខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ បានជួយក្នុងវិស័យសុខាភិបាល ក្នុងខេត្តពោធិ៍សាត់ ចាប់ពីដើមឆ្នាំ២០១៧ ដែលមានទាំងគម្រោងជួយសាងសង់មន្ទីរពេទ្យ ខាងសុខភាព មាតា ទារក និងកុមារ និងជួយបណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងការផ្ដល់នូវឧបករណ៍ពេទ្យ ដែលនេះជាការចូលរួមចំណែកមួយ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់សុខភាពមាតា និងទារក ហើយថែមទាំងចូលរួមយ៉ាងសំខាន់ នូវការកាត់បន្ថយមរណៈភាពមាតា និងទារក ក្រោមមួយឆ្នាំ និងប្រាំឆ្នាំយ៉ាងជោគជ័យផងដែរ។