ក្រសួងបរិស្ថានបំពាក់ទូកអូប័រថ្មី១គ្រឿងដើម្បីពង្រឹងការគ្រប់គ្រងធនធានជីវៈចម្រុះតំបន់ឆ្នេរ


ថ្ងៃព្រហស្សតី ៨កើត ខែបុស្ស ឆ្នាំរកា នព្វ ពស ២៥៦១ ត្រូវនឹង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានពិនិត្យមេីលទូកលឿន(អូប័រ) ថ្មី១គ្រឿង របស់នាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន កាលពីពេលថ្មីៗ ដេីម្បីពង្រឹងការគ្រប់គ្រងធនធានជីវៈចម្រុះនៅតាមតំបន់ឆ្នេរ។ លោក ថៃ ចន្ថា ប្រធាននាយកដ្ឋានអភិរក្សសមុទ្រនិងតំបន់ឆ្នេរ បានបញ្ជាក់ថា មធ្យោបាយថ្មីនេះ ផ្តល់ប្រយោជន៍សម្រាប់មន្រ្តីជំនាញធ្វើការសិក្សាស្រាវជ្រាវជីវៈចម្រុះក្នុងសមុទ្រ និងដេីម្បីបង្រ្កាបបទល្មើសធនធានធម្មជាតិលើផ្ទៃសមុទ្រដោយសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធ។ ម្យ៉ាងទៀត អូប័រថ្មីជួយឱ្យមន្រ្តីល្បាតរួមជាមួយគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្នុងនាមជាស្ថាប័នគន្លឹះផងដែរ៕