ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសប្តាហ៍ទី៣ ខែធ្នូនិងទិសដៅសប្តាហ៍បន្ត


ព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧. ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសប្តាហ៍ទី៣ ខែធ្នូនិងទិសដៅសប្តាហ៍បន្តដោយមានការចូលរួម ពីមេបញ្ជាការរងនាយសេនាធិការរង ,នាយការិយាល័យ, សាលាពលទាហានទី៥, មន្ទីរពេទ្យយោធភូមិភាគ,តំបន់ប្រតិបត្តិការសឹករងបាត់ដំបង, តំបន់អភិវឌ្ឃន៍យោធភូមិភាគ, វរសេនាតូចទាំង៥ កងអនុសេនាធំទាំង៣ ចំណុះ បញ្ជាការដ្ឋានយោធភូមិភាគ សរុបចំនួន៥៤រូប នៅសាលប្រជុំយោធភូមិភាគទី៥៕