ប្រឡាយមេ ចំការគួយ នឹងផ្តល់ទឹកសម្រាប់ស្រោចស្រពដីស្រែជាង ១ពាន់ហិកតា របស់ប្រជាកសិករក្នុងឃុំដំរីពួន ខណៈការសាងសង់សម្រេចបានប្រមាណ ៤០% ហើយ


ប្រឡាយមេ ចំការគួយ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើង ប្រវែង ៨.៨០០ ម៉ែត្រ ដើម្បីទាញទឹកពីអាងទឹកស្នេហ៍ទៅបម្រើឱ្យការស្រោចស្រពលើផ្ទៃដីដំណាំស្រូវរបស់ប្រជាកសិករ ចំនួន ១.៤៣៥ ហិកតា នៅក្នុងឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ការសាងសង់នេះ ក៏មានបំពាក់នូវសំណង់សិល្បការតូច ធំ សរុបចំនួន ២៩ កន្លែង និងសាងសង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ ខ្នង ផងដែរ ។