លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំប្រកាសចូលកាន់មុខតំណែង របស់ក្រុមប្រឹក្សាឃុំ សង្កាត់


ខេត្តកោះកុង : ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំប្រកាសចូលកាន់មុខតំណែង របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក និងស្មៀនឃុំ សង្កាត់ទូទាំងខេត្ត។