ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាបឋមសិក្សា ហ៊ុន សែន ពាមជីកង បានប្រារព្ធពិធីប្រគល់សម្ភារៈបរិក្ខារស្តង់ដារអប្បបរមាសម្រាប់ការងាររដ្ឋបាល ជូនដល់គ្រឹះស្ថានសិក្សាចំនួន ៥៥ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។
ការប្រគល់សម្ភារៈបរិក្ខារស្តង់ដារអប្បបរមាសម្រាប់បម្រើការងាររដ្ឋបាលសាលារៀន ដែលប្រគល់ជូនសាលានីមួយៗរួមមាន ម៉ាស៊ីនថតចម្លង ម៉ាស៊ីនបោះពុម្ព កុំព្យូទ័រលើតុ និងទូរសម្រាប់ទុកដាក់ឯកសារមួយចំនួន ដែលនឹងរួមចំណែកជួយសម្រួលឱ្យការងាររដ្ឋបាលសាលារៀនមានភាពងាយស្រួល និងប្រសើរឡើង ។