ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការWCS រួមទាំងប្រជាសហគមន៍ បានបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិនៅទីតាំងសំខាន់ៗក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនៃខេត្តព្រះវិហារដើម្បីសិក្សា ស្រាវជ្រាវពពួកថនិកសត្វមានមាឌតូច និងមធ្យមដែលកំពុងរស់នៅក្នុង តំបន់បេតិកភណ្ឌធម្មជាតិមួយនេះ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការWCSដែលបានចេញផ្សាយពេលថ្មីៗនេះ។