សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រលាញ់ដល់កូនក្មួយមានផ្ទៃពោះ


នៅព្រឹកនេះ បន្ទាប់ពីបានសំណេះសំណាល ជាមួយក្មួយៗកម្មករ កម្មការនី ចំនួនចំនួន១៤,០៩៩នាក់ មកពីរោងចក្រចំនួន១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៣ រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដល់ស្ត្រីកម្មការនី ចំនួន៣៦៣នាក់ ដោយផ្ទាល់។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងបន្តដោះស្រាយបញ្ហាជាប្រឈមជាច្រើនទៀតជូនក្មួយៗ កម្មករ កម្មការនី។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ការតម្លើងប្រាក់ខែ គឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មការនីមានផ្ទៃពោះទាំងអស់ សូមអោយមានសុខភាពល្អ និងសុវត្តិភាពទាំងពេលសំរាល និងក្រោយពេលសំរាល និងសូមអោយសំរាលបានកូនប្រុស/ស្រី គួរជាទីស្រលាញ់ និងឆ្លាតវៃគ្រប់ៗគ្នា៕