ការជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋចំពោះអាជ្ញាធរ គឺជាចំណុចគន្លឹះនៃការដោះស្រាយបញ្ហាទាំងឡាយក្នុងមូលដ្ឋាន ដោយសន្តិវិធី និងទទួលបានលទ្ធផលល្អប្រសើរ


ថ្ងៃនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យចំនួន ១៦៦ គ្រួសារ ដែលបានចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំប្រឡាយស្ទឹងមានជ័យឱ្យមានរបៀបរៀបរយឡើងវិញ។ ឯកឧត្តមអភិបាលក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនបងប្អូនទាំង ១៦៦ គ្រួសារផងដែរ។

ឯកឧត្តមអភិបាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យជឿជាក់ និងចូលរួមជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍរាជធានីរបស់យើង មានសណ្ដាប់ធ្នាប់រៀបរយល្អ បរិស្ថានស្អាត និងប្រជាពលរដ្ឋរស់នៅសុខសាន្ត៕