ចុះពិនិត្យការដ្ឋានជួសជុលផ្លូវដែក ការជួសជុលកែលំអរស្ថានីយ៍រថភ្លើងប៉ោយប៉ែត និងជំនួបប្រជុំជាមួយតំណាងផ្លូវដែករដ្ឋថៃ


កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសផ្លូវថ្នល់និងផ្លូវដែក ចុះពិនិត្យការដ្ឋានជួសជុលផ្លូវដែក ការជួសជុលកែលំអរស្ថានីយ៍រថភ្លើងប៉ោយប៉ែត ការសាងសង់ផ្លូវជាតិលេខ៥ និងជំនួបប្រជុំជាមួយតំណាងផ្លូវដែករដ្ឋថៃ ដើម្បីដឹកនាំប្រជុំបញ្ចប់កិច្ចព្រមព្រាងដឹកជញ្ជូនឆ្លងកាត់តាមផ្លូវដែកជាមួយគណៈប្រតិភូថៃ។