ឯកឧត្តម ប៉ាវ ហមផាន អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសផ្ទេរភារកិច្ច ចូលកាន់តំណែងប្រធានពន្ធនាគាខេត្តព្រះវិហារ


រសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៧ នៅសាលាខេត្តមានរៀបចំពិធី ប្រកាសផ្ទេរភារកិច្ច ចូលកាន់តំណែងប្រធានពន្ធនាគាខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គពន្ធនាគា ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងនគរបាលខេត្តជាច្រើនរូបផងដែរ។