លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោក ឃុត ឆាយ


រសៀលថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិការផ្ទាល់របស់លោកជំទាវ ជូនលោក ឃុត ឆាយ ជាប្រជាពលរដ្ឋរស់នៅភូមិភ្នំក្រោម ឃុំភ្នំក្រោម ស្រុកភ្នំក្រោម ខេត្តសៀមរាប ដែលបច្ចុប្បន្នលោកមានជម្ងឺលើសឈាម និងបានជួបសំណេះសំណាលជាមួយអ្នកជំងឺ៣នាក់ ផ្សេងទៀត ដែលមានជម្ងឺបេះដូង បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

លោកជំទាវក៏បានជូនពរឲ្យលោក ឃុត ឆាយ និងអ្នកជំងឺទាំងអស់គ្នាបានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗ និងបានត្រលប់ ជួបជុំគ្រួសារជាធម្មតាវិញ៕