លោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសួរសុខទុក្ខ ឯកឧត្តម ម៉ី មគ្គ អតីតអភិបាលរងខេត្តប៉ៃលិន


នៅរសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមនឹងសហការី បានអញ្ជើញជួបសួរសុខទុក្ខ ឯកឧត្តម ម៉ី មគ្គ អតីតអភិបាលរងខេត្តប៉ៃលិន ដល់គេហដ្ឋានក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលកំពុងសម្រាកព្យាបាលជំងឺ។

ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០១៨នេះ លោកជំទាវ បានជូនពរដល់ឯកឧត្តម សូមឲ្យឆាប់ជាសះស្បើយពីជម្ងឺ និងមានសុខភាពល្អ អាយុយឺនយូរ ដើម្បីឋិតនៅជាម្លប់ និងផ្តល់ប្រឹក្សាដល់ក្មេងជំនាន់ក្រោយ លើការអភិវឌ្ឍខេត្តប៉ៃលិន ផងដែរ។