ឯកឧត្តមបណ្ឌិត អិត សំហេង អញ្ជើញជាអធិបតីក្នុងពិធីប្តូរវេនប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ក្នុងអាណត្តិទី2


នៅព្រឹកថ្ងៃទី០១.ខែមករា.ឆ្នាំ២០១៨ វេលាម៉ោង០៩.០០ម៉ោង ឯកឧត្តមបណ្ឌិត អិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្តូរវេនប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ក្នុងអាណត្តិទី2 ដែលត្រូវចូលកាន់ដោយ ឯកឧត្តម សំ សឿន ជាប្រធានបន្តសម្រាប់អាណត្តិទី៣ ឆ្នាំ២០១៨ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានផ្តាំផ្ញើសមាជិកសមាជិការ CCNUទាំងអស់ត្រូវបង្កើនការសាមគ្គីភាព​ ពង្រឹងសមត្ថភាព​ក្លាយជាដៃគូរល្អក្នុងយន្តការត្រីភាគី​ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់កម្មកនិយោជិត។
ត្រូវបង្កើនការទប់ស្កាត់បាតុកម្មខុសច្បាប់រួមគ្នាការពារសុខសន្តិភាភាពសុខសាន្តតាមរោងចក្រដែលជាឆ្នាំងបាយរបស់កម្មករយើង។
ត្រូវសហការជាមួយដៃគូរពាក់ពន្ធអនុវត្តនូវអនុសាសន៍៨ចណុចរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីឲ្យបានជោគជយ័។