ពិធីបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែ ប្រវែង ១០ ៧២៤ម បែកចេញពីផ្លូវខេត្តលេខ ១១០


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី៣ ខែមករា នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត, ឯកឧត្តម ហេង តៃគ្រី អនុប្រធានក្រុមការងារចុះជួយស្រុកកោះធំ និងឯកឧត្តម ឈន សារ៉ាណេ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែ ប្រវែង ១០ ៧២៤ម បែកចេញពីផ្លូវខេត្តលេខ ១១០ (ចំណុច គ.ម លេខ៩០ ភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ) ទៅទល់ផ្លូវលេខ១១៨A (ចំណុច គ.ម លេខ ៤៥ ឃុំក្អមសំណ ស្រុកលើកដែក)។ សមាសភាពអញ្ជើញចូលរួមមាន ឯឧ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលស្រុក មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចំនួន ៦០០នាក់ (ទីតាំងប្រារព្ធពិធី នៅភូមិព្រែកទន្លា ឃុំព្រែកជ្រៃ)។
ក្នុងឱកាសនោះ ឯឧ បានផ្តាំផ្ញើដូចខាងក្រោម៖
*ការសាងសង់ត្រូវអនុវត្តឱ្យបានស្របតាមបទដ្ឋានបច្ចេកទេស ធានាគុណភាព និងមានសោភណភាព ព្រមទាំងគោរពឲ្យបាននូវពេលវេលាកំណត់។
*អាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការជាមួយក្រុមការងារសាងសង់ ក្នុងការបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យក្រុមការងារមានលទ្ធភាពខ្ពស់ក្នុងការសាងសង់ បានលឿន និងទាន់ពេល។
*ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មានសុជីវធម៌ក្នុងការបើកបរ ហើយសូមប្រកាន់នូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
ជាទីបញ្ចប់ ឯឧ បានឧបត្ថម្ភ ៖
*ស៊ីម៉ងត័១០តោន និងថវិកា ២.៣០០.០០០៛ + ៨៥០$ សម្រាប់សាងសង់សាលាបុណ្យនៅវត្តជ្រោយស្នោ ភូមិជ្រោយស្នោ ឃុំព្រែកជ្រៃ។
*ប្រជាពលរដ្ឋចូលរួម ៥១២នាក់ ម្នាក់ៗ ១ម៉ឺនរៀល។