គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាអញ្ជើញ គោរពវិញាណក្ខ័ន្ឋសព មហាឧបាសក គង់ ខាត់


គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ ឯកឧត្តម ស៊ីម កា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អញ្ជើញ គោរពវិញាណក្ខ័ន្ឋសព មហាឧបាសក គង់ ខាត់ ត្រូវជាបិតាបង្កើត លោកជំទាវ អ៊ូ សាន និងជាបិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា។