ក្រុមការងាររបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយមនិងថែទាំប្រឡាយមេដីក្នុងខេត្តកំពត


សកម្មភាពក្រុមការងាររបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការកែលំអ និងថែទាំប្រឡាយមេដី នៃប្រព័ន្ធប្រឡាយស្រោចស្រពស្ទឹងកែវ ដែលមានប្រវែងសរុប ១៥.៥១០ ម៉ែត្រ ស្ថិតក្នុងឃុំកណ្តោល និងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។ ប្រឡាយមេនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករបានប្រមាណ ១.០៩០ ហិកតា ។