កំពង់ចាម ៖ ពិធីសម្ពាធដាក់ឲ្យប្រើប្រាស់បន្ទប់កុំព្យូទ័រនៅវិទ្យាល័យហ៊ុន សែនខ្ចៅ វិទ្យាល័យហ៊ុន សែនកងតាណឹង ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១នេះ។
បន្ទប់បណ្ដុះបណ្ដាលកុំព្យូទ័រថ្មីប្រើថាមពលអគ្គិសនីតិច ត្រូវបានរៀបចំឡើងដើម្បីគ្រាំទ្រការសិក្សាលើមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៅកម្រិតមធ្យមសិក្សា ក្នុងគោលបំណងលើកសមត្ថភាពសិស្សានុសិស្សក្នុងការអប់រំនាសតវត្សទី២១៕