បន្ទប់បណ្ដុះបណ្ដាលកុំព្យូទ័រថ្មីប្រើថាមពលអគ្គិសនីតិចត្រូវបានបំពាក់នៅតាមវិទ្យាល័យចំនួនពីរក្នុងស្រុកកងមាស ខេត្តកំពង់ចាម


កំពង់ចាម ៖ ពិធី​សម្ពាធ​ដាក់​ឲ្យ​ប្រើប្រាស់​បន្ទប់​កុំព្យូទ័រ​នៅ​វិទ្យាល័យ​ហ៊ុន សែន​ខ្ចៅ វិទ្យាល័យ​ហ៊ុន សែន​កងតាណឹង ត្រូវ​បាន​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​ច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១នេះ។

បន្ទប់​បណ្ដុះបណ្ដាល​កុំព្យូទ័រ​ថ្មី​ប្រើ​ថាមពល​អគ្គិសនី​តិច​ ត្រូវ​​បាន​រៀបចំ​ឡើង​ដើម្បី​គ្រាំ​ទ្រ​ការ​សិក្សា​លើ​មុខ​វិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ នៅ​កម្រិត​មធ្យមសិក្សា ក្នុង​គោល​បំណង​លើក​សមត្ថភាព​សិស្សានុសិស្ស​ក្នុង​ការ​អប់រំ​នា​សតវត្ស​ទី​២១៕