នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ គណៈប្រតិភូខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈភិបាលខេត្តកោះកុង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសក គង់ ខាត់ បិតាក្មេករបស់សម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួល មរណភាព នៅថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៥:៣៦ នាទីទៀបភ្លឺ ក្នុងជន្មាយុ១០១ ឈានចូល១០២ឆ្នាំ ដោយជរាពាធ។
សពមហាឧបាសក គង់ ខាត់ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្ប ទានតាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញរាជធានីភ្នំពេញ៕