ខេត្តស្ទឹងត្រែង រៀបចំពិធីអបអរសាទរខួបលើកទី ៣៩ នៃថ្ងៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ -៧ មករា ២០១៨)


ខេត្តស្ទឹងត្រែង៖ ក្នុងឱកាសនៃទិវាជ័យជម្នះ ៧មករា ខួបទី៣៩ បានរៀបចំប្រារព្ធអង្គមិទ្ទីញ នាថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៨។ ពិធីនៃអង្គមិទ្ទីញនេះ បានរៀបចំឡើងក្នុងបរិវេណ នៃមន្ទីរគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង។
ក-សមាសភាពគណៈអធិបតី មាន៖
១-ឯកឧត្ដម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្ទឹងត្រែង
២-ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត
៣-ឯកឧត្ដម វ៉ាន់ វុធ សមាជិកព្រឹទ្ធសភា ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្ទឹងត្រែង
៤-ឯកឧត្ដម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត ជាសមាជិកគណៈកម្មាធិការកណ្ដាល
គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត
ខ-ភ្ញៀវកិត្តិយសអញ្ជើញចូលរួមសរុប ២៥០០នាក់ ក្នុងនោះមាន៖
១-សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត
២-សមាជិកក្រុមប្រឹក្សាខេត្ត
៣-អភិបាលរងនៃគណៈអភិបាលខេត្ត
៤-មេបញ្ជាការរងយោធភូមិភាគទី១ តំណាងមេបញ្ជាការយោធភូមិភាគ១
និងជាតំណាងគណៈកម្មាធិការគណបក្ស ស-១
៥-សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត
៦-ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក
៧-តុលាការ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
៨-នាយក នាយករងរដ្ឋបាល មន្ត្រីរាជការនៃសាលាខេត្ត
៩-ប្រធាន អនុប្រធាន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរ អង្គភាពជុំវិញខេត្ត និងថ្នាក់ក្រុង ស្រុក
១០-មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់
១១-លោកគ្រូ អ្នកគ្រូ យុវជន សសយក យុវជនគណបក្សខេត្ត យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ថ្នាក់ខេត្ត ក្រុង ស្រុក
១២-កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មាននគរបាលជាតិ កងរាជអាវុធហត្ថ កម្លាំងយោធា
១៣-ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង។
គ-ខ្លឹមសារសំខាន់ៗ នៃអង្គពិធីរួមមាន៖ (១)-អានខ្លឹមសារទាំងស្រុងរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណបក្សខេត្ត
(២)-មតិសំណេះសំណាលរបស់ ឯកឧត្ដម ឡូយ សុផាត ប្រធានក្រុមការងារថ្នាក់កណ្ដាល និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង (៣)-ការសូត្រកំណាព្យ “គុណតម្លៃ ៧មករា” និង”ស្មារតី ៧មករា” ដោយក្រុមយុវជន
(៤)-ចំណាប់អារម្មណ៍របស់តំណាងអង្គមិទ្ទីញ និង(៥)-ពិធីជូនវត្ថុអនុស្សាវរីយ៍ដល់ចាស់ព្រឹទ្ធាចារ្យនិវត្តន៍ជន។